ប៉ាគីស្ថាន៖ ដោយយោងតាមរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុរបស់ប្រទេសប៉ាគីស្ថាន បានលើកឡើងកាលពីរសៀលថ្ងៃពុធថា ចាប់តំាងពីខែមិថុនា នៅឆ្នំា២០២២នោះមក តួលេខជនរង គ្រោះដោយសារតែគ្រោះមហន្តរាយធម្មជាតិនេះបង្កឱ្យស្លាប់កើនឡើងដល់ទៅ៨០០នាក់ឯណោះ។

នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ តាមបណ្តាញផ្សព្វផ្សាយរបស់ប្រទេសប៉ាគីស្ថានបានឱ្យដឹងបន្ថែមទៀតថា ទឹកភ្លៀងនៅតែបន្តបង្អុរធ្លាក់ចុះនៅឡើយបង្កឱ្យស្លាប់មនុស្សពេញវ័យជាច្រើននាក់និងកុមារតូចៗ៩នាក់ផងដែរនៅព្រឹកឈានចូលដល់ថ្ងៃព្រហស្បតិ៍ទី២៥ ខែសីហានេះ ជាពិសេសខេត្តដែលរងគ្រោះខ្លំាងជាងគេគឺខេត្តចាហ្វារ៉ាបាដ និងខេត្តបាលូជីស្តង់។

ក្នុងនោះផងដែរអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិរបស់ប្រទេសប៉ាគីស្ថានបានបង្ហាញនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជិត១២៥,០០០ខ្នងផ្ទះត្រូវបំផ្លាញទំាងស្រុង និងចំនួន២៨៨,០០០ខ្នងផ្ទះផ្សេងទៀតរងការខូចខាតដោយសារតែទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ដោយឡែកបើយើងពិនិត្យទៅផលប៉ះពាល់ដល់សត្វចិញ្ចឹមក្នុងស្រុកវិញ តាមទិន្នន័យដដែលបានគូសបញ្ជាក់បន្តទៀតថា មានសត្វចិញ្ចឹមប្រមាណជា៧០០,០០០ក្បាលនៅក្នុងខេត្តសិន្ទុ និងខេត្តបាលូជីស្តង់បានងាប់ និងបង្កការខូចខាតដល់ផ្ទៃដីកសិកម្មប្រមាណ៨០៩,០០០ហិកតាទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ