អ៊ីស្រាអែល៖ការផ្ទុះពីរនៅចំណតរថយន្តក្រុងផ្សេងគ្នានៅជិតច្រកចូលក្រុងយេរូសាឡឹមបានសម្លាប់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២ នាក់ទៀតរងរបួស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRTនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមប៉ូលីស ជនសង្ស័យបានបំផ្ទុះគ្រាប់បែក ដែលមាន"គុណភាពខ្ពស់" លាក់នៅក្នុងចំណតឡានក្រុងចំនួនពីរដែលមានទីតាំងនៅ Givat Shaul និង Ramot Junction នៅច្រកចូលពីរទៅកាន់ទីក្រុង Jerusalem ។នៅកន្លែងកើតហេតុការផ្ទុះលើកទីមួយបានរាយប៉ាយដោយកម្ទេចកម្ទី។ កងកម្លាំងសន្តិសុខអ៊ីស្រាអ៊ែលបានបិទបាំងបិទទីតាំង ខណៈពេលដែលបំណែកនៃកង់ដែលខូចខាតយ៉ាងធ្ងន់ធ្ងរត្រូវបានដាក់ចូលធ្វើកោសល្យវិច្ច័យ។

ក្រុមគ្រូពេទ្យអ៊ីស្រាអែលបាននិយាយថា ការបំផ្ទុះនេះបានធ្វើឱ្យមនុស្សចំនួន១២នាក់រងរបួស រួមទាំងក្មេងប្រុសជំទង់ដែលបានស្លាប់នៅពេលក្រោយនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shaare Zedek ។រហូតមកដល់ពេលនេះ មិនទាន់មានអង្គការណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ