កណ្តាល៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២២នេះ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានបញ្ជូនខ្លួនស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា ករណីស៊ីដាច់លុយរបស់ប្រ ជាជនក្រីក្រជាង ៦០លានរៀល ទៅតុលាការខេត្តកណ្តាលហើយ។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានធ្វើការសាកសួរ និងសម្រេ ចធ្វើការ​ចោទប្រកាន់ពីបទ ” ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ” តាមមាត្រា៥៩៧ ,មាត្រា៥ ៩៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅលោកចៅក្រមស៊ើបសួរចំណាត់ការបន្តរតាមនីតិវិធីច្បាប់។

 

ចំណាត់ការនេះ ក្រោយពាក្យបណ្តឹងរបស់ឈ្មោះ ជុំ ចិន្តា កាន់បណ្ណសមធម៌លេខ 08110403-0086 ក្រុមការងារបានពិនិត្យស្រាវជ្រាវក្នុងប្រព័ន្ធរបស់ក្រសួងឃើញថា បណ្ណសមធម៌របស់ឈ្មោះ ជុំ ចិន្តា គឺ បានបើកប្រាក់ជាបន្តបន្ទាប់១៦ខែរួចហើយ ដែលក្នុងមួយខែចំនួន ២៣២.០០០ រៀល ស្មើនឹងទឹក ប្រាក់សរុប ៣.៧១២.០០០ រៀល។ បន្ទាប់មកក្រុមការងារបានរកឃើញបន្ថែមនូវបណ្ណសមធម៌ ចំនួន ១៩ បណ្ណទៀត ដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូន គ្រួ សារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់ឈ្មោះ សុខ សុផា ភេទប្រុស ជាស្មៀន និងជាអ្នកអនុវត្តកម្មវិធីក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលសរុបទាំង ២០ បណ្ណមានទឹក ប្រាក់ចំនួន ៧០.៩៨៨.០០០ រៀល ។

 តាមចម្លើយរបស់ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានសារភាពថា ខ្លួនពិតជាបានធ្វើកា រផ្ទៀង ផ្ទាត់, រក្សាទុក និងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងបណ្ណ សមធម៌ជូនម្ចាស់​ដើមពិត​ប្រាកដមែន។

 

សូមរំលឹកថា កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ សុផា ត្រូវបានកម្លាំងក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាល និងកង កម្លាំងពាក់ព័ន្ធ បានឃាត់ខ្លួនករណីស៊ីដាច់លុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយ រងគ្រោះ ក្នុងអំឡុង​ពេលប្រយុទ្ធជំងឺកូវីដ-១៩ ដែលប្រព្រឹត្តនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ