អ៊ុយក្រែន៖បើតាមប្រភពផ្លូវការពីមន្រ្តីរដ្ឋាភិបាលរុស្ស៊ីហើយនិងអ៊ុយក្រែន បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកាកន្លងទៅនេះថា មានក្រុមអ្នកទោសសរុប ១០០នាក់ត្រូវបានគេដោះ លែ ងឱ្យមានសេរីភាពឡើងវិញ នៅក្នុងការដោះដូរជនឈ្លើយសឹកមួយរវាងយោធានៃប្រទេសទាំងពីរ ដែលបានធើ្វឡើងនៅក្នុងតំបន់ Donetsk។

មន្រ្តីក្រសួងការពារជាតិរបស់រុស្ស៊ីបានបន្ដឱ្យដឹងថា មានទាហានរបស់ខ្លួនសរុបចំនួន ៥០នាក់ ត្រូវបានយោធាអ៊ុយក្រែនដោះលែងឱ្យមានសេរីភាព ដោយចាត់ទុកដំណើរការដោះដូរឈ្លើយសឹកខាងលើនេះ ថាជារឿងដ៏ល្អមួយសម្រាប់ភាគីទាំងពីរដែលអាចឱ្យក្រុមអ្នកទោសទាំងនោះមានឱកាសវិលត្រឡប់ទៅជួបជុំជាមួយនិងក្រុមគ្រួសាររបស់ពួកគេឡើងវិញបាន។

សូមបញ្ជាក់ថា គិតចាប់តាំងពីមានការផ្ទុះសង្គ្រាមមក ប្រទេសរុស្ស៊ីហើយនិងអ៊ុយក្រែនបានធើ្វការដោះដូរអ្នកទោសសរុបជាង ១,០០០នាក់ ដោយអ្នកនោះភាគច្រើនគឺត្រូវបានគេអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន និងអ្នកមួយចំនួនតូចផ្សេងទៀតនោះ ក៏បាននៅបន្ដចូលរួមនៅក្នុងការប្រយុទ្ធលើសមរភូមិសារជាថ្មីឡើងវិញ៕Sp

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ