អង្គការសហប្រជាជាតិ ប្រាប់អ៊ុយក្រែនឱ្យស៊ើបអង្កេតវីដេអូដែលបង្ហាញពី "ការប្រហារជីវិត" ទាហានរុស្ស៊ី
អ៊ុយក្រែន៖បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងប្រទេសអ៊ុយក្រែនបានអំពាវនាវឱ្យទីក្រុងគៀវស៊ើបអង្កេតវីដេអូដែលជាក់ស្តែងបង្ហាញពីកងទ័ពរបស់ប្រទេសនេះបានប្រហារជីវិតអ្នកទោសសង្គ្រាមរុស្ស៊ី។ ទីក្រុងមូស្គូបាននិយាយថា ការសម្លាប់ឈ្លើយសឹកគឺជា "ការអនុវត្តយ៉ាងផុសផុល" ដោយកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន។
ស្ថាប័នអង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន Associated Press កាលពីថ្ងៃសៅរ៍ថា ខ្លួនបានដឹងអំពីវីដេអូ និងកំពុងពិនិត្យមើលវា ដោយបន្ថែមថា "យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងថា ការចោទប្រកាន់ទាំងអស់គួរតែត្រូវបានស៊ើបអង្កេតយ៉ាងត្រឹមត្រូវ និងឆាប់រហ័សដោយអាជ្ញាធររៀងៗខ្លួន"។
សូមបញ្ជាក់ថា វីដេអូដែលបានចែកចាយឡើងលើបណ្ដាញសង្គមកាលពីដើមសប្ដាហ៍នេះ។ នៅក្នុងនោះ ទាហានរុស្ស៊ីមួយក្រុមដែលចាប់បាន ហើយសុំចុះចាញ់នឹងកងទ័ពអ៊ុយក្រែន ហើយដេកនៅលើដី ហើយនៅក្នុងវីដេអូឃ្លីបទីពីរបង្ហាញពីសាកសពរបស់កងទាហាររុស្ស៊ីនោះត្រូវបានបង្ហាញថាស្លាប់ក្នុងថ្លុកឈាម៕