ភ្នំពេញ ៖ សម្ដេចតេជោ  ហ៊ុន  សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានជួបពិភាក្សាជាមួយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ និងលោក យ៉ង់ សាងកុមារ  ព្រមទាំង លោក ឡឹក សុធា លើការងារកសិកម្មក្រោយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ 

យោងតាមគេហទំព័រហ្វេសប៊ុករបស់  សម្ដេចតេជោ  ហ៊ុន  សែន  នាថ្ងៃទី២៨  ខែវិច្ឆិកា  ឆ្នាំ២០២២  បានបញ្ជាក់ ថា  "ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា  និងលោក យ៉ង់ សាងកុមារ  ព្រមទាំង លោក ឡឹក សុធាលើការងារកសិកម្មដែលលោកទាំងពីរនាក់ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា"។ 

សូមរំលឹកថា លោក យ៉ង សាំង កុមារ និងលោក ឡឹក សុធារ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ