រដ្ឋាភិបាលដីកោះសូឡូម៉ុន ដាក់បម្រាមហាមឃាត់ មិនឱ្យនាវារបស់យោធាអាមេរិក ចូលចតនៅកំពង់ផែខ្លួនទៀតឡើយ
អាមេរិក៖ ស្ថានទូតអាមេរិកប្រចាំប្រទេសអូស្រ្តាលី បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសដីកោះសូឡូម៉ុន ដែលស្ថិតនៅឯតំបន់ប៉ាស៉ីហ្វិក បានជូនដំណឹងមកកាន់សហរដ្ឋអាមេរិកថា ខ្លួននឹងដាក់បម្រាមហាមឃាត់ មិនឱ្យនាវារបស់យោធាអាមេរិក ចូលចតនៅកំពង់ផែខ្លួនទៀតឡើយ។ នេះបើតាមកា រចេញផ្សា យ ដោយ ទីភ្នាក់ងារសារព័ត៌មានAFP នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។
ស្ថានទូតអាមេរិកខាងលើ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «កាលពីថ្ងៃទី២៩ ខែសីហា សហរដ្ឋអាមេរិកទទួលបាន ការជូនដំណឹងជាផ្លូវការពីសំណាក់រដ្ឋាភិបាលសូឡូម៉ុន ស្តីពីការលែងអ នុញ្ញាតឱ្យនាវាយោធាអាមេរិកទាំងអស់ ធ្វើទស្សនកិច្ចនៅទីនោះតទៅទៀត ដោយរង់ចាំការជូន ដំណឹង ជាថ្មីទៀត»។
បើតាមការអះអាងរបស់យោធាជើងទឹករបស់អាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺនាវានោះដែលមា នឈ្មោះ Oliver Henry ស្ថិតក្នុងបេសកកម្មល្បាតសកម្មភាពនេសាទខុសច្បាប់ នៅភាគខាងត្បូង មហាសមុទ្រប៉ាស៉ីហ្វិក សម្រាប់ទីភ្នាក់ងារនេសាទប្រចាំតំបន់ នៅពេលដែលមិនអាចទទួលបាន ការអនុញ្ញាតឱ្យចូលចត ដើម្បីចាក់សាំងនៅទីក្រុងហូនីយ៉ារ៉ា (Honiara) របស់សូឡូម៉ុន។
គួរបញ្ជាក់ថា ទំនាក់ទំនងរបស់កោះសូឡូម៉ុន ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត នៅប៉ាស៉ី ហ្វិករបស់ទីក្រុងវ៉ាស៉ីនតោន គឺមានភាពតានតឹង ចាប់តាំងតែពីទីក្រុងហូនីយ៉ារ៉ា បានចុះកិច្ចព្រមព្រៀង សន្តិសុខជាមួយចិន កាលពីខែឧសភាមក៕SP
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង