ពលរដ្ឋស្រីលង្កា សម្តែងការសារទទូទាំងប្រទេសក្រោយប្រធានាធិបតី ដាក់ពាក្យស្នើសុំលាលែងពីតំណែងជាផ្លូវការ
ស្រីលង្កា៖ ក្រោយរងចាំការចុះចេញពីតំណែងរបស់ប្រធានាធិបតី Gotabaya Rajapaksa ឥឡូវនេះ ពលរដ្ឋស្រីលង្កា កំពុងមានអំណរសាទរជាខ្លាំង នៅឯនិវេសដ្ឋានរបស់ប្រធានាធិបតី ក្នុងរដ្ឋធានីកូឡុំបូ កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែកក្កដា បន្ទាប់ពីទទួលបានដំណឹងថា លោក Gotabaya Rajapaksa បានដាក់លិខិតលាលែងពីតំណែងជាផ្លូវការ ពីប្រទេសសិង្ហបុរី មកកាន់សភាស្រីលង្ការួចមក។
ពលរដ្ឋម្នាក់ លើកឡើងថាថ្ងៃនេះទូទាំងប្រទេសនាំគ្នាប្រារព្ធជ័យជម្នះដ៏ធំនេះ យើងមិននឹកស្មានថា ប្រទេសមួយនេះនឹងមានសេរីភាព ចេញពីការគ្រប់គ្រងរបស់គ្រួសារត្រកូល Rajapaksa រយៈពេល ២ទសវត្សរ៍នោះទេ។
អ្នកនាំពាក្យបញ្ជាក់ថា លោក Gotabaya Rajapaksa បានដាក់ពាក្យស្នើសុំលាលែងពីតំណែង ជា ផ្លូវការតាមរយៈអ៊ីមែល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ពីប្រទេសសិង្ហបុរី ហើយពាក្យ ស្នើសុំលាលែងពីតំណែងនេះ នឹងចូលជាផ្លូវការនៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ក្រោយ ការផ្ទៀងផ្ទាត់ ឯកសារដោយស្របច្បាប់៕SP