អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែនបានបើកប្រតិបត្តិការដោយស្ងាត់ស្ងៀម និងបានណែនាំឱ្យពលរដ្ឋអ៊ុយក្រែន កុំផ្សព្វផ្សាយព័ត៌មានអ្វីទាំងអស់ទាក់ទងនឹងប្រតិបត្តិការវាយបកយកទឹកដី ភាគខាងត្បូងនិងភាគខាងកើត ដែលធ្លាក់ក្នុងកណ្តាប់ដៃរុស្ស៊ី មកវិញ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣។

លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបានបង្ហោះរូបថតក្រុមយោធាអ៊ុយក្រែនកំពុងលើកគ្រវីទង់ជាតិ នៅក្នុងភូមិ Storojeve ម្សិលមិញ កងពលទី៦៨ ដណ្តើមបានមកវិញនូវ ភូមិចំនួនបី ដែលនៅប៉ែកខាងកើតនៃតំបន់ ក្នុងនោះមានភូមិមួយស្ថិតនៅជាប់តំបន់ហ្សាប៉ូរីចា នៅក្នុងយុទ្ធនាការរំដោះទឹកដី ទាហានអ៊ុយក្រែនចាប់ខ្លួនទាហានរុស្ស៊ីពីរនាក់និងក្រុមផ្តាច់ខ្លួននិយមស្និទ្ធនឹងរុស្ស៊ីជាច្រើននាក់ទៀត។


ក្រៅពីសមរភូមិនៅតំបន់ដូណេតស្ក៍ ការសម្រុករបស់ទាហាន២៥កង នៅជិតក្រុងបាក់មូដ និងក្នុងតំបន់លូហានស្ក៍ ដោយអាចរុញច្រានទាហានរុស្ស៊ីបានប្រមាណ៧០០ម៉ែត្រ។


ជាលទ្ធផលស្តួចស្តើងទេ តែនេះគឺជាជោគជ័យ និងជាការដណ្តើមទឹកដីរបស់ខ្លួនបានខ្លះមកវិញ ជាលើកដំបូង នារយៈពេលប៉ុន្មានខែមកនេះ។ នេះក៏ជាសញ្ញាបញ្ជាក់ថា ប្រតិបត្តិការវាយបកយកដីវិញ ដែលអ៊ុយក្រែនត្រៀមតាំងពីយូរ និងដែលលោកប្រធានាធិបតី ហ្សេឡេស្គី ទើបបានព្រលយប្រាប់ដោយមិនលម្អិតកាលពីថ្ងៃសៅរ៍ បានចាប់ផ្តើមមែនហើយនិងកំពុងរុលទៅមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ