ជប៉ុន៖ ទីក្រុង Nagasaki បានគោរពវិញ្ញាក្ខន្ធដល់ជនរងគ្រោះដោយសារការទម្លាក់គ្រាប់បែកបរមាណូសហរដ្ឋអាមេរិក កាលពីរយៈពេល ៧៧ឆ្នាំមុន នៅថ្ងៃទី០៩ ខែសីហានេះ ក្នុងនោះនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishidaបានលើកឡើងពីការព្រមានសារជាថ្មីម្តងទៀតរបស់លោកប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ។

ការគោរពវិញ្ញាក្ខន្ធដល់ជនរងគ្រោះដោយសារការទម្លាក់គ្រាប់បែកបរមាណូសហរដ្ឋអាមេរិក ដែលមានរហស្សនាមថា Fat Man កាលពីថ្ងៃទី 9 ខែសីហា ឆ្នាំ 1945 ដោយបានសម្លាប់ពលរដ្ឋប្រហែល 74,000 នាក់នៅ Nagasaki ។

ខណៈពេលដែលប្រទេសជប៉ុនសម្លឹងមើលខាងក្នុងសោកនាដកម្មដែលខ្លួនបានជួបប្រទះនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី 2 នោះ អ្នកប្រវត្តិសាស្ត្រ និងគំនិតនយោបាយនៃសហគមន៍អន្តរជាតិបានលើកទឹកចិត្តជប៉ុនឱ្យមកមើលខ្លួនឯង ចំពោះឧប្បត្តិហេតុសោកនាដកម្ម ដែលកើតឡើងនៅកន្លែង។

អំឡុងពិធីរំឭកខួបនៅសួនសន្តិភាព Nagasaki នាថ្ងៃអង្គារនេះ លោក Kishida បាននិយាយថា ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមានពិត។ លោកសូមអំពាវនាវកុំឲ្យមានកំហុសតែមួយជាមួយអាវុធនុយក្លេអ៊ែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ