ជប៉ុន៖ ជនសង្ស័យដែលមានឈ្មោះថាYamagami Tetsuya បានសារភាពប្រាប់អ្នកស៊ើបអង្កេតថា គាត់មិនពេញចិត្តនឹងអតីតនាយករដ្ឋមន្ត្រី Abe ហើយមានបំណងចង់សម្លាប់គាត់។ ជនសង្ស័យអាយុ៤១ឆ្នាំ រស់នៅក្រុង Nara ជាកន្លែងដែលការបាញ់ប្រហារកើតហេតុនេះផ្ទាល់តែម្តង។ 

យោងតាមប្រភពការពារជាតិ, ជនសង្ស័យបានធ្វើការឲ្យកងកម្លាំងស្វ័យការពារដែនសមុទ្រ អស់រយៈពេលបីឆ្នាំ រហូតដល់ឆ្នាំ ២០០៥សម្រាប់កាំភ្លើងដែលរឹបអូសបាននៅកន្លែងកើតហេតុ គឺជាកាំភ្លើងច្នៃដោយខ្លួនឯង។

ក្រោយករណីឃាតកម្មនេះកើតឡើង នាយករដ្ឋមន្រ្តីជប៉ុន Kishida Fumioបានធ្វើការលើកឡើងពីស្ថានភាពរបស់លោកអាបេ គឺកំពូងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

នាឱកាសនោះ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏បានថ្កោលទោសការបាញ់ប្រហារលោក អាបេ ផងដែរ។ លោក គីស៉ីដា បាននិយាយ ដូច្នេះថា «វាគឺជាសកម្មភាពដ៏ព្រៃផ្សៃ ដែលបានកើតឡើងកំលុងយុទ្ធនាការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ។ វាជាទង្វើដែលមិនអាចទទួលយកបានដាច់ខាត ហើយខ្ញុំថ្កោលទោសសកម្មភាពនេះ ខ្លាំងបំផុត»៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ