ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនបរទេស​ប្រុស​ស្រី​ជាង​៣០​នាក់ ត្រូវ​បា ន​សមត្ថកិច្ច​ចុះ​ឡោម​ព័ទ្ធ​ធ្វើការ​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​បង្ខាំ​.​ង និង​ជំ​រិ​.​ត​ទារប្រាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០ ២៣ នៅ​ត្រង់​ចំណុច​ផ្ទះល្វែង ជាប់​តារាង​បាល់ទាត់​ឃី​ង ស្ព័ត តាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។

​សមត្ថកិច្ច​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នង​ការដ្ឋាន​នរ​គ​បាល​រាជ​ធានី​ភ្នំពេញ និង​សហការ​ជាមួយ​ការិយាល័យ​ជនអន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ចុះ​ឡោម​ព័ទ្ធ​ផ្ទះល្វែង​កើតហេតុ​មួយ​កន្លែង និង​ធ្វើការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជន បរទេស​ប្រុស​ស្រី​ជាង​៣០​នាក់​។

 

សមត្ថកិច្ច​បន្ត​ទៀត​ថា នៅ​ក្នុងអំឡុងពេល​ចុះ​បង្ក្រាប​ខាងលើ​នេះ គឺ​មាន​ជនសង្ស័យ​ជាង​១០​នាក់ បាន​នាំ​គ្នា​រត់ឡើង​ទៅ​លើដំបូល​ផ្ទះ រួច​នាំ​គ្នា​ទៅ​ស​ង្ងំ​លាក់ខ្លួន​នៅ​តាម​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ៗ​នោះ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ត្រឡប់​មក​វិញ​ដដែល​។

សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នោះ គឺ​ជាប់​ពាក់ព័ន្ធ​ករណី​បង្ខាំ​.​ង និង​ជំ​រិ​.​ត​ទារប្រាក់ ហើយ​មុន​នឹង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​នេះ គឺ​មាន​ជន​រង​គ្រោះជា​ជនជាតិ​ខ្មែរ បាន​ធ្វើការ​នៅ​កន្លែង​កើតហេតុ ដែល​នៅ​ទីនោះ​គឺជា​ក្រុមហ៊ុន​អន​ឡាញ​។ បន្ទាប់​មក ជន​រង​គ្រោះ​ក៏​បាន​ស្នើ​សុំ​ឈប់​​ពី​ក្រុមហ៊ុន​នោះ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​នោះ​មិន​អនុញ្ញាត​ឲ្យ​ឈប់​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​បង់លុយ​ចំនួន​២៥០០​ដុល្លារ​ឲ្យ​ទៅ​ក្រុមហ៊ុន ទើប​ខាង​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ឈប់ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

 

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​ជាង​៣០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្ន​ងកា​រដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ជា​បន្ត​ទៀត​៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ