(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅតែបន្តធ្វើតេស្ដវិជ្ជមានកូវីដ១៩ នៅថ្ងៃពុធសប្ដាហ៍នេះ នេះបើតាមវេជ្ជបណ្ឌិតរបស់លោក បៃដិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយលោកវេជ្ជបណ្ឌិត ខេវិន អូ ខុនន័រ (Kevin O'Connor) បានឱ្យដឹងថាលោក បៃដិន នៅតែមានក្អកម្ដងម្កាល តែមិនញឹកដូចជាកាលពី ប៉ុន្មានថ្ងៃមុននេះឡើយ។

លោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី២១ ខែកក្កដា និងបានជាសះស្បើយពីកូវីដ១៩ កាលពីថ្ងៃពុធសប្ដាហ៍មុន។ តែលោកបានតេស្ដវិជ្ជមាន ជំងឺនេះសាជាថ្មី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយក្រុមគ្រូពេទ្យបាននិយាយថានេះជាអាការៈធម្មតាដែលបានកើតឡើងលើអ្នកជំងឺមួយចំនួនដែលលាប់ជំងឺនេះ ឡើងវិញ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ