មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា យន្តហោះដ្រូនចំនួន៥គ្រឿងត្រូវបានបាញ់ទំលាក់ខណៈដែលវាកំពុងព្យាយាមហោះហើរនិងវាយប្រហារក្នុងទីក្រុង Dzhankoy
1 ឆ្នាំ មុន
រុស្ស៊ី៖មន្ត្រីជាន់ខ្ពស់របស់តំបន់ Crimea លោក Sergey Aksyonov បានអះអាងថាយន្តហោះដ្រូនចំនួន៥គ្រឿងត្រូវបានបាញ់ទំលាក់និង៤គ្រឿ ងទៀតត្រូវបាន បាញ់ ស្ទា ក់ជោគជ័យទាំងកណ្តាលយប់ខណៈដែលវាកំពុងព្យាយាមហោះហើរនិងវាយប្រហារមកលើតំបន់។នេះបើយោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
មន្ត្រីជាន់ខ្ពស់របស់តំបន់ Crimea លោក Sergey Aksyonov បានឲ្យដឹងទៀតដែរថាយន្តហោះដ្រូនមួយក្នុងចំណោមនោះបានហៅធ្លាក់ក្នុងទីក្រុង Dzhankoy ស្ថិតនៅភាគខាងជើងហើយបានបំផ្លាញផ្ទះសំបែងពលរដ្ឋចំនួន៣ខ្នងនិងរថយន្តជាច្រើនគ្រឿងផងដែរ។យន្តហោះដ្រូនផ្សេងទៀតបានធ្លាក់ទៅក្នុងតំបន់ផ្សេងនិងបានធ្វើឲ្យពលរដ្ឋជាច្រើនគ្រួសារត្រូវជន្លៀសខ្លួនចេញប៉ុន្តែមិនមាននរណាម្នាក់បាត់បង់ជីវិតនោះទេ៕