ប្រទេសវៀតណាមគ្រោងនឹងសាងសង់ផ្លូវដែកថ្មីចំនួន ៩ ខ្សែបន្ថែមទៀត ដែលមានចម្ងាយផ្លូវ ២ ,៣៦ ២ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ ខណៈដែលប្រទេសនេះ បានព្យាយាមធ្វើឱ្យប្រសើរ ឡើងនូវ បណ្តា ញដឹ កជញ្ជូនចាស់ៗរបស់ខ្លួន។ ទំហំទឹកប្រាក់លើការវិនិយោគសរុបលើគម្រោងផ្លូវដែកនេះ គឺនឹងត្រូ វកា រប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិក ដែលគ្រោងប្រមែរប្រមូលយកម កពីថវិការ បស់រដ្ឋ និងវិនិយោគិនឯកជន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
គម្រោងនេះត្រូវបានឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បានចុះហត្ថលេខាលើសេចក្តីសម្រេច អនុម័តផែនការប្រព័ន្ធផ្លូវដែកសម្រាប់ឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ រួចហើយ។
ដោយផ្លូវដែកថ្មីទាំង ៩ រួមមានផ្លូវល្បឿនលឿនពីជើងទៅត្បូងប្រវែង ១,៥៤៥ គីឡូម៉ែត្រដែលតភ្ជាប់ស្ថានីយ៍នៅទីក្រុងហាណូយ និងស្ថានីយ៍នៅទីក្រុងហូជីមិញ, ផ្លូវប្រវែង ១០២ គី ឡូម៉ែត្រតភ្ជាប់ទីក្រុងហាណូយ និងភាគខាងជើងទីក្រុងកំពង់ផែ Hai Phong, ផ្លូវប្រវែង ១០៣ គីឡូម៉ែ ត្រតភ្ជាប់កំពង់ផែ Vung Ang និងច្រក Mu Gia តាមបណ្តោយព្រំដែនវៀតណាម-ឡាវ និងផ្លូវប្រវែង ៨៤ គីឡូម៉ែត្រតភ្ជាប់ទីក្រុង Bien Hoa ភាគខាងត្បូងខេត្ត Dong Nai និងខេត្ត Ba Ria-Vung Tau ភាគខាងត្បូង ។
ទន្ទឹមនោះ ផ្លូវដែកទាំងនេះក៏រួមបញ្ចូលផងដែរនូវផ្លូវប្រវែង ១៧៤ គីឡូម៉ែត្រដែលតភ្ជាប់ទីក្រុងហូជីមិញ និងទីក្រុង Can Tho នៅតំបន់ដីសណ្តទន្លេមេគង្គ, ផ្លូវប្រវែង ១២៨ គីឡូម៉ែត្រតភ្ជាប់ទីក្រុងហូជីមិញ និងស្រុក Loc Ninh នៃខេត្ត Binh Phuoc ភាគខាងត្បូង (ពីស្ថានីយ៍រថភ្លើង Di An ដល់ច្រកទ្វារព្រំដែន Hoa Lu រវាងប្រទេសវៀតណាម និងកម្ពុជា), និងផ្លូវប្រវែង ៣៨ គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើង Thu Thiem ក្នុងទីក្រុងហូជីមិញទៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងខេត្ត Dong Nai ភាគខាងត្បូង ។
សូមបញ្ជាក់ថា វិស័យផ្លូវដែករបស់វៀតណាម មានគោលដៅដឹកជញ្ជូនទំនិញចំនួនជិត ១២ លានតោនក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ ២០៣០ ឬស្មើ ០,២៧ ភាគរយនៃការដឹកជញ្ជូនទំនិញសរុប។ លើសពីនេះ វានឹងអាចមានសមត្ថភាពដឹកអ្នកដំណើរបានប្រមាណ ៤៦០ លាននាក់ក្នុងមួយឆ្នាំ។យ៉ាងណាមិញ នៅឆ្នាំ ២០៥០ ប្រទេសវៀតណាម ក៏មានមហិច្ឆតានឹងបង្កើតឲ្យមានផ្លូវដែកចំនួន ២៥ខ្សែដែលមានប្រវែងសរុបជាង ៦ ពាន់ ៣០០ គីឡូម៉ែត្រ ខណៈដែលបច្ចុប្បន្ននេះ វៀតណាមមានផ្លូវដែកចំនួន ៧ ដែលគ្របដណ្តប់លើប្រវែង ជាង ២ពាន់ ៤០០គីឡូម៉ែត្រ៕SP