យ៉ាងហោចណាស់ មនុស្ស៤នាក់ស្លាប់ និង ២៧នាក់រងរបួស ក្នុងឧបទ្ទវហេតុរថភ្លើងបុកគ្នានៅសាធារណរដ្ឋឆេក
សាធារណរដ្ឋឆេក៖ ក្រុមមន្ត្រីបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានបុកគ្នាពេញទំហឹងជាមួយនឹងរថភ្លើងដឹកទំនិញក្នុងសាធារណរដ្ឋឆេក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និង ២៧នាក់ផ្សេងទៀតរងរបួស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBCនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤។
លោក Rakušan បានបញ្ជាក់ថា គ្មានអ្នករបួសណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា អ្នកដំណើរចំនួន ៣៨០នាក់នៅលើរថភ្លើងដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Kosice ភាគខាងកើតប្រទេសស្លូវ៉ាគី និងបន្តទៅកាន់ Chop ឆ្លងកាត់ព្រំដែនក្នុងប្រទេសអ៊ុយក្រែន។
ក្រសួងបានបន្តថា មន្ត្រីនៃស្ថានកុងស៊ុលអ៊ុយក្រែនប្រចាំនៅទីក្រុងឆេក Brno ស្ថិតនៅកន្លែងកើតហេតុ និងទាក់ទងជានិច្ចជាមួយភ្នាក់ងារជួយសង្គ្រោះ និងអនុវត្តច្បាប់។
រដ្ឋមន្ត្រីដឹកជញ្ជូនលោក Martin Kupka បានឲ្យដឹងថា ផ្លូវដែកសំខាន់រវាងទីក្រុង Prague និងភាគខាងកើតនៃប្រទេសត្រូវតែបិទ ខណៈដែលអាជ្ញាធរស៊ើបអង្កេតការប៉ះទង្គិចនេះ។ វាត្រូវបានបើកឡើងវិញមួយផ្នែកត្រឹមតែប្រាំបួនម៉ោងក្រោយមក ហើយក្រុមហ៊ុនរថភ្លើងដែលគ្រប់គ្រងដោយរដ្ឋគឺ Czech Railways បានផ្តល់ដំបូន្មានថាអ្នកដំណើរគួរតែជៀសវាងការប្រើប្រាស់ផ្លូវនេះពេញមួយថ្ងៃ៕