សេអ៊ូល៖ មនុស្ស ៣០នាក់បានរងរបួសនៅក្នុងរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងត្រូវបានបើក ធ្លាក់ផ្លូវ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៧ វិច្ឆិកា ២០២២។
រថភ្លើងដែលកំពុងធ្វើដំណើរពីស្រុក Yongsan ក្នុងទីក្រុង Seoul ទៅកាន់ទីក្រុង Iksan ក្នុងខេត្ត North Jeolla បានក្រឡាប់នៅជិតស្ថានីយ៍ Yeongdeungpo ក្នុងទីក្រុង Seoul នៅម៉ោងប្រហែល ៨៖៥៥ យប់។
ក្នុងចំណោមអ្នកដំណើរ ២៧៥នាក់នៅលើរថភ្លើងនោះ មនុស្ស៣០នាក់ត្រូវបានគេរាយការណ៍ថា បានរងរបួស។ សាជីវកម្មផ្លូវដែកកូរ៉េ ដែលជាប្រតិបត្តិករផ្លូវដែកជាតិរបស់ប្រទេសនេះ កំពុងស៊ើបអង្កេតមូលហេតុនៃការធ្លាក់ផ្លូវនេះ៕