ពេលនេះមិនមែនជាពេលវេលាស្តីបន្ទោស ហើយក៏មិនមែនជាពេលដែលទម្លាក់កំហុសឱ្យអ្នកនេះ ឬអ្នកនោះ នោះទេ តែជាពេលវេលាដែលត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះបើតាម ប្រសាសន៍លើកឡើងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនមានប្រសាសន៍ទៀត ថា នេះជាសភាពការណ៍ដ៏ស្មុគស្មាញដែលកម្ពុជាកំពុងជួបប្រទះហើយវា ក៏មិនមែនកើតតែក្នុងប្រទេសកម្ពុជានោះដែរ។ដោយកម្ពុជារយៈពេល១១ខែ កម្ពុជាបានបញ្ជៀសនៃការឆ្លងក្នុងសហគមន៍ តាមរយៈការខិតខំប្រយុទ្ធនៅលើសមរភូមិ៣ ៖

សមរភូមិទី១គឺទប់ស្កាត់នូវការនាំចូល សមរភូមិទី២គឺទប់ស្កាត់កុំអោយឆ្លងចូលទៅក្នុងសហគមន៍រីឯ សមរភូមិទី៣គឺការព្យាបាលអ្នកដែលបានឆ្លងរួចមកហើយអោយជាសះស្បើយឡើងវិញ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ