ប្រវត្តិទាមទារឯករាជ្យជាតិពីបារាំងរបស់សម្តេចព្រះករុណា ព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ
ប្រវត្តិទាមទារឯករាជ្យជាតិពីបារាំងរបស់សម្តេចព្រះករុណា ព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដ៏អស្ចារ្យក្នុងប្រវត្តិសាស្រ្តពីភពលោក។
ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងចាប់តាំងពីឆ្នាំចាប់ថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ១៨៦៣ រហូតដល់ឆ្នាំដល់ថ្ងៃទី០៩វិឆ្ឆិកា ឆ្នាំ១៩៥៣ ទើបបារំាងព្រមប្រគល់ឯករាជ្យពេញលេញឲ្យព្រះរាជាណាចក្រកម្ពុជាយើង ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីព្រះករុណាសម្តេចព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។សម្តេចព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុបានទាមទារឯករាជ្យពីប្រទេសបារាំងដោយបានចរចារផ្ទេរអធិបតេយ្យភាពមកឲ្យកម្ពុជាជាបន្ទាន់ពីព្រះអង្គបានធ្វើយុទ្ធនាការតស៊ូជាច្រើនឆ្នាំ។
នៅឆ្នាំ១៩៤៩ព្រះអង្គបានទាមទារឲ្យបារាំងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាលដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣និងឆ្នាំ១៨៨៤។នៅថ្ងៃ៨ខែវិច្ឆិការឆ្នាំ១៩៤៩ព្រះអង្គទ្រង់បានឡាយព្រះហត្ថលេខាលើសន្ធិសញ្ញាឯករាជ្យដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លួវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។សន្ធិសញ្ញាដែលចុះនៅឆ្នាំ១៩៤៩គឹប្រើប្រាស់សម្រាប់លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣និង១៨៨៤។
នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៥២ព្រះអង្គបានប្រកាសជាធារណៈថាព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិមាតុភូមិឲ្យបានដាច់ខាត់ក្នុងរយះពេល៣ឆ្នាំយ៉ាងយូរបំផុត។ពេលនោះដោយសហការីជួយគាំទ្រផងទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុងថ្ងៃទី៩ខែកម្ភៈឆ្នាំ១៩៥៣ដើម្បីទាមទារឯករាជ្យរបស់កម្ពុជាជាមួយប្រទេសបារាំង។ព្រះអង្គបានផ្ញើសាលិខិតជូនលោកវាំងសង់ អូរីយ៉ូល ប្រធានាធិបតី នៃសារណរដ្ឋបារាំងចំនួន៣លើកដោយលើកទី១ថ្ងៃទី៥ខែមីនាឆ្នាំ១៩៥៣ពីទីក្រុងណាពូល លើកទី២នៅថ្ងៃទី១៨ខែមីនាឆ្នាំ១៩៥៣ពីទីក្រុងណាពូលដដែលនិងលើកទី៣នៅថ្ងៃទី៣ខែមេសាឆ្នាំ១៩៥៣ពីទីក្រុងផុងតែណឺប្លូ។នៅគ្រានោះរដ្ឋាភិបាលបារាំងមិនបានអើពើរទៅនឹងសំណើនោះឡើយ ព្រះអង្គទ្រង់ក៏សម្រេចព្រះទ័យយាងចេញទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដានិងសហរដ្ឋអាមេរិចនៅថ្ងៃទី១១ខែមេសាឆ្នាំ១៩៥៣។
នៅទីក្រុងម៉ុងរេអាល់ប្រទេសកាណាដាទ្រង់បានថ្លែងទៅកាន់អ្នកសារព័ត៌មានដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាពីរ ដែលទាក់ទងព្រះរាជាណាចក្រកម្ពុជានិងបារាំង ដែលជាតំណាងប្រទេសលោកសេរីក្នុងឥណ្ឌូចិន ចំណុចទី១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស និងចំណុចទី២គឺបញ្ហាឯករាជ្យបរិបូរណ៍សម្រាប់កម្ពុជា។
ព្រះអង្គទ្រង់បញ្ជាក់ថាប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកម្មុយនីសទេព្រោះថាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិសម្រាប់បង្កបង្កើនផលរបស់ខ្លួន។បញ្ហាដែលកម្ពុជាចង់បាននោះគឺឯករាជ្យពេញបរិបូរណ៍។
ដោយឡែកនៅសហរដ្ឋអាមេរិចទ្រង់ក៏បានធ្វើសេចក្តីថ្លែងការណ៍មូយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះញូវយ៉កថែមបានចុះផ្សាយក្នុងទំព័រទី១របស់ពួកគេនៅថ្ងៃទី១៩ខែមេសាឆ្នាំ១៩៥៣លាន់ឮផ្អើល។
ខ្លឹមសារនោះគឺ(បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យកម្ពុជាទេនោះនឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដគឺថាប្រជាពលរដ្ឋខ្មែរនឹងក្រើកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញដែលដឹកនាំដោយពួកកុម្មុយនីស៍ )។ហើយទ្រង់បានលើកឡើងថាក្នុងករណីមានការគំរាមកំហែងប្រជាពលរដ្ឋប្តេជ្ញាថា(ពួកគេបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរនឹងត្រូវលោមព័ទ្ធហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់………)។
ព្រះបញ្ញាណាណខាងលើនេះបានធ្វើឲ្យមតិសកលលោកពីសេសលោកខាងលិចតម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមូយរដ្ឋាភិបាលកម្ពុជាស្តីពីឯករាជ្យពេញបរិបូរណ៍។ការចរចានេះនៅទីក្រុងបារីសប្រទេសបារាំងបានឈានដល់សំណើរមូយដែលធ្វើឡើងដោយមានប្រទេសបារាំងយល់ព្រមផ្តល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា។ព្រះអង្គទ្រង់យាងចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី១៤ខែឧសភាឆ្នាំង១៩៥៣ដើម្បីជូបជាមួយសហសេវិកនិងនាយករដ្ឋមន្រ្តីរបស់ព្រះអង្គ។នៅថ្ញៃ១៧ខែឧសភាឆ្នាំ១៩៥៣ព្រះអង្គបានសន្យាយ៉ាងមហាឡារិកពីព្រះទីនាំងចន្ទឆាយាថា(ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយកឯករាជ្យឲ្យបាន១០០ភាគរយ)។
ក្រោយមកទ្រង់ក៏បង្កើតកងកម្លាំងជីវពល និងកងនារីក្លាហាន។នៅថ្ងៃទី១២ខែកក្កដាឆ្នា១៩៥៣ អធិ បតេយ្យទាំងមូលលើផ្នែកការទូតត្រូវបានធ្វើឡើងតាមរយៈការប្តូរលិខិតរវាងរដ្ឋាភិបាលបារាំងនិងរាជរដ្ឋាភិបាលកម្ពុជា។
នៅថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣ពោលគឺ៨ខែមុនសន្និសិទ្ធក្រុងហ្សឺណេវដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍ពីសាធារណរដ្ឋបារាំង។បារាំងបានធ្វើពិធីនៅមុខព្រះបរមរាជវាំងដែលឧទ្ធិសចំពោះការដកថយនៃអំណាចបារាំងពីកម្ពុជា។លោកឧត្តមសេនីយ៍ ឡង់ក្លាតបានប្រគល់យ៉ាងមហាឡោរិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា។គ្រានោះកងទ័ពនិងអគ្គសេនាធិការរបស់បារាំងបានដកថយពីកម្ពុជា៕SP