ប្រទេសថៃ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បានបញ្ជាក់ថាទីក្រុងបាងកក ខេត្តឈុនបូរី ខេត្តភេចបូរី ខេត្តប្រាហួឃីរីខាន់ និងខេត្តឈៀងម៉ៃនឹងចាប់ផ្តើមអនុវត្តផែនការបើកដំណើរការទេសចរណ៍ឡើងវិញនៅថ្ងៃទី ១ ខែតុលាតាមការគ្រោងទុក។

លោកថាខេត្តចំនួន ២១ ផ្សេងទៀតនឹងត្រូវអនុវត្តតាមនៅថ្ងៃទី ១៥ ខែតុលា ក្នុងន័យដើម្បី បំបាត់ការសង្ស័យថាតើរដ្ឋាភិបាលនឹងអាចបន្តផែនការរបស់ខ្លួននៅពេលប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាតនេះឬយ៉ាងណា។ លោក សារភាពថាចំនួននៃការឆ្លងកូវីដ១៩ថ្មីគឺជាឧបសគ្គធំមួយប៉ុន្តែ ក្រសួងបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការបើកឡើងវិញ។


ដោយឡែក ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកAnutin Charnvirakulបានមានប្រសាសន៍ថាក្រសួងបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែតុលា។លោកបានមានប្រសាសន៍ថាឥឡូវនេះការឆ្លងបានធ្លាក់ចុះខេត្តភេចបូរីអាចរៀបចំបើកដំណើរការទេសចរណ៍ឡើងវិញនៅថ្ងៃទី ១ ខែតុលាស្របតាមផែនការរបស់រដ្ឋាភិបាលហើយគ្រប់វិស័យទាំងអស់ត្រូវបានរៀបចំយ៉ាងល្អដោយបន្ថែមថាភ្ញៀវទេសចរអាចមានទំនុកចិត្តថាមានសុវត្ថិភាពនិងគ្មានមេរោគ។ 


បើតាមការបញ្ជាក់របស់ប្រធានការិយាល័យសុខភាពសាធារណៈខេត្តភេចបូរីបានឱ្យដឹងថា៥៤% នៃក្រុមគោលដៅនៅក្នុងខេត្តនេះត្រូវបានចាក់វ៉ាក់សាំងដែលភាគច្រើនជាមនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅនិងអ្នកដែលងាយរងគ្រោះព្រមទាំងស្ត្រីមានផ្ទៃពោះ ហើយការចាក់វ៉ាក់សាំងនឹងឈានដល់ ៧០% ដល់ពលរដ្ឋផ្សេងទៀតនៅពេលវ៉ាក់សាំងជាច្រើនមកដល់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ