មីយ៉ាន់ម៉ា៖ លោកស្រី Aung San Suu Kyi បានបដិសេធការចោទប្រកាន់ពីបទ «ញុះញង់» បង្កឱ្យមានការចលាចលជាសាធារណៈនៅតុលាការ នេះជាលើកដំបូងរបស់លោកស្រី គិតចាប់តាំងពីរដ្ឋប្រហារយោធាបានកើតឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ក្នុងភាពវឹកវរ។  ។នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC ប្រចាំនៅមីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

លោកស្រី Aung San Suu Kyi បានបដិសេធការចោទប្រកាន់ពីបទ «ញុះញង់» ទាក់ទងនឹងគណបក្សរបស់លោកស្រី ដែលបានផ្សព្វផ្សាយលិខិតមួយ កាលពីខែកុម្ភៈកន្លងទៅនេះ ដោយអំពាវនាវឱ្យអង្គការអន្តរជាតិនានា កុំសហការជាមួយរបបយោធា។


លោកស្រី Aung San Suu Kyi «បានថ្លែងសុន្ទរកថា ដោយខ្លួនលោកស្រីនៅតុលាការ»។ ប្រភពដដែលបានបន្ថែមថា ខ្លឹមសារនៃសក្ខីកម្មរបស់លោកស្រីនៅថ្ងៃអង្គារសប្ដាហ៍នេះ «មិនអាចត្រូវបានបង្ហាញ» ជាសាធារណៈនោះទេ រហូតទាល់តែតុលាការបានរកឃើញ និងបញ្ជាក់ពីការពិតសិន ដែលវាត្រូវបានគេរំពឹងទុកថា នឹងកើតឡើងនៅសប្តាហ៍ក្រោយ។

សូមបញ្ជាក់faដីកានោះបានធ្វើឡើងបន្ទាប់ពីលោក Khin Maung Zaw បានរាយការណ៍ថា ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint ដែលត្រូវបានទម្លាក់ចេញពីតំណែង បានផ្តល់សក្ខីកម្មនៅក្នុងតុលាការថា យោធាបានព្យាយាមបង្ខំគាត់ឱ្យលាលែងពីអំណាចប៉ុន្មានម៉ោងមុនរដ្ឋប្រហារ ហើយបានព្រមានគា ត់ ថាគាត់អាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរប្រសិនបើគាត់បដិសេធ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ