រុស្ស៊ី និងអ៊ីរ៉ង់នៅតែបដិសេដ ទោះបីជាលោកខាងលិចត្រៀមដាក់ទណ្ឌកម្មថ្មីចំពោះការប្រើយន្តហោះដ្រូនវាយប្រហារលើអ៊ុយក្រែន
អន្តជាតិ៖ ប្រទេសរុស្ស៊ី បានព្រមានអង្គការសហប្រជាជាតិ កុំឱ្យស៊ើបអង្កេតការវាយប្រហារដោយយន្តហោះដ្រូនដែលផលិតដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ុយក្រែន ដោយចូលរួមជាមួយទីក្រុងតេអេរ៉ង់ ក្នុងការបដិសេធស្វែងរកប្រភពដើមនៃអាវុធ ខណៈដែលសហភាពអឺរ៉ុបបានត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២០ តុលា ២០២២។
សហរដ្ឋអាមេរិក បារាំង និងអង់គ្លេសបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខបិទទ្វារមួយ ស្តីពីការចោទប្រកាន់ថា ការលក់យន្តហោះដ្រូនទៅឱ្យរុស្ស៊ី ដែលពួកគេពិពណ៌នាថា ជាការរំលោភលើការរឹតបន្តឹងអាវុធរបស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់។
សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានបញ្ជាក់ថា ពួកគេមានភស្តុតាងដែលថា អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះដ្រូន Shahed-136 ដែលមានតម្លៃទាប និងផ្ទុះនៅពេលចុះចត ហើយត្រូវបានស្តីបន្ទោសចំពោះការស្លាប់មនុស្សចំនួន ៥នាក់កាលពីថ្ងៃចន្ទនៅក្នុងរដ្ឋធានីកៀវ ក៏ដូចជាការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែនផងដែរ។