អន្តរជាតិ៖ មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិនបានបដិសេធការអញ្ជើញរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំរវាងប្រមុខការពារជាតិរវាងប្រទេសទាំងពីរនៅខាងក្រៅវេទិកាសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះ។ បើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu គ្រោងនឹងចូលរួមកិច្ចសន្ទនា Shangri-La រយៈពេលបីថ្ងៃ ដែលចាប់ផ្ដើមនៅថ្ងៃសុក្រ។ 

មន្ទីរបញ្ចកោណមិនបានបញ្ជាក់ពីមូលហេតុដែលចិនច្រានចោលសំណើនេះទេ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថាលោក Li Shangfu កំពុងជំទាស់នឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងគាត់ជុំវិញការទិញអាវុធពីរុស្ស៊ី។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង មានការថយចុះជុំវិញបញ្ហាជាច្រើនដូចជាការចោទប្រកាន់បាឡុងរបស់ចារកម្មចិនលើដីគោករបស់អាមេរិក និងអាមេរិកបានបាញ់ទម្លាក់កកាលពីខែកុម្ភៈ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ