កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គូ ដោយ​មេដឹកនាំ​គីម ជុង​អ៊ុន ​សមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​ប្រទេសខ្លួន​។នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ការធ្វើតេស្តនេះបានធ្វើ​ឡើ​ងកាលពីថ្ងៃពុធ ហើយមានគោលបំណង "បង្កើនប្រសិទ្ធភាពប្រយុទ្ធ នៃមីស៊ីលឆ្លងទ្វីប ដែលត្រូវបាន​​ដាក់ពង្រាយទៅកាន់កងទ័ពប្រជាជនកូរ៉េ "សម្រាប់ប្រតិបត្តិការអាវុធនុយក្លេអ៊ែរ" ។

ក្នុងការបាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ពីរ​គ្រាប់​បន្ថែមទៀត   ជា​ការបាញ់បង្ហោះ​អាវុធចុ​​ងក្រោ​យបំផុត ដែលបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េដែលបែកបាក់ និងបង្កើនការភ័យខ្លាចថា ទីក្រុ​​ងព្យុ​ង​យ៉ាងនឹងធ្វើការសាកល្បងនុយក្លេអ៊ែរលើ​កដំបូ​ងរប​​ស់ខ្លួនក្នុង​រយៈ​ពេ​លប្រាំឆ្នាំ កាំជ្រួចធ្វើដំណើ​របានចម្ងា​យ ២,000 គីឡូម៉ែត្រ លើសមុទ្រ ។

 

សម្រាប់ការធ្វើតេស្តនេះលោក Kim មេដឹកនាំកូរ៉េខាងជើង​ បាននិយាយថាគឺជាការព្រ​មានច្បាស់លា​ស់​មួយ​​ទៀតចំពោះ "ខ្មាំង​​ស​ត្រូវ" របស់ខ្លួន ប្រទេសកូរ៉េខាងជើងគួរតែបន្តពង្រីកប្រតិបត្តិការនៃកងកម្លាំង​ប្រដា​​ប់អាវុ​ធយុទ្ធ​សា​ស្ត្រនុយក្លេ​អ៊ែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក គីម បានត្រួតពិនិត្យការធ្វើសមយុទ្ធនុយក្លេអ៊ែររយៈ​ពេលពីរសប្តា​ហ៍ ​រួមទាំងការសាកល្បងកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មី (IRBM) ដែលត្រូវបានបាញ់លើ​ប្រទេ​ស​ជប៉ុន ជាការតវ៉ាប្រឆាំងនឹងសមយុទ្ធកងទ័ពជើងទឹករួមគ្នានាពេលថ្មីៗនេះដោយកូរ៉េខាងត្បូង និង​ ​អាមេរិក ដែល​ជាប់​ពាក់ព័ន្ធ​នឹង​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ USS Ronald ReaganSP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ