ភ្នំពេញ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះ​ ​ប្រទេស​ស៊ុយ​អែត និងហ្វាំងឡង់ដែលស្នើសុំចូលជាសមាជិកអង្គការណាតូ ។ការលើកឡើងនេះ​ចំពេលមា​ន​សង្រ្គាម​នៅអ៊ុយក្រែន ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំប្រទេស Nordic ទាំងពីរនៅ​ទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

 

អមដោយនាយករដ្ឋមន្ត្រីស៊ុយអែត Magdalena Andersson និងប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto លោក Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន គាំទ្រ ពាក្យសុំចូលជា​សមាជិក​អង្គការណាតូ។

 

ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា​៖ «​ពួកគេ​បំពេញ​តាម​រាល់​តម្រូវការ​របស់​អង្គការ​ណាតូ ​»។ លោ​ក​ថា"ការមានសមាជិកណាតូថ្មីពីរនៅភាគខាងជើងខ្ពស់នឹងពង្រឹង​សន្តិសុខនៃ​សម្ព័ន្ធ​មិត្ត​របស់យើង និងធ្វើ​ឱ្យកិច្ចសហប្រតិបត្តិការសន្តិសុខរបស់យើងកាន់តែស៊ីជម្រៅនៅទូទាំងក្រុមប្រឹក្សា"។

 

សូមបញ្ជាក់ថាកាលពីពេលកន្លងទៅ មេដឹកនាំស៊ុយអែត និងហ្វាំងឡង់ឈរក្នុ​ងភាពអព្យាក្រឹតប៉ុន្តែដោ​យ​មាន​ការ ​ភ័យខ្លាចនៃការឈ្លានពានរបស់រុស្ស៊ី​ដែលអាចកើតមានបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន​បានរុញច្រានការដាក់សំណើរនេះ ដើម្បីអាចចូលរួមក្នុងប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ