រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានទទួលរងនូវការបរាជ័យនៅសមរភូមិមួយផ្សេងទៀត បន្ទាប់ពីអ៊ុយក្រែនរារាំងការប៉ុនប៉ង ឆ្លងទន្លេក្នុងតំបន់ដុនបាស(Donbas) ដោយបានបំផ្លាញរថក្រោះយ៉ាងតិច៥៨ គ្រឿង និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail
ចំពោះទំហំនៃការបរាជ័យ ក្នុងទន្លេDonets នៅតំបន់Bilohorivka ភាគខាងលិចនៃទីក្រុង Lysychansk ដែលហ៊ុំព័ទ្ធដោយរថក្រោះ និងរថពាសដែក។ វាហាក់ដូចជាមេបញ្ជាការរុស្ស៊ីកំពុងព្យាយាមឡោមព័ទ្ធក្រុង Lysychansk និងទីក្រុង Severodonetsk ជាមួយនឹងការឆ្លងកាត់នេះ ប៉ុន្តែការវាយប្រហារលួចលាក់របស់ពួកគេ ប្រែជាបរាជ័យទៅវិញ។
ជាវិស្វករយោធាអ៊ុយក្រែន បាននិយាយថា លោកបានកំណត់កន្លែងដែលរុស្ស៊ីទំនងជាព្យាយាមឆ្ល ងទន្លេកាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅ ហើយបានប្រាប់មេបញ្ជាការរបស់លោកឱ្យស្តាប់សំឡេងម៉ាស៊ីនទូក ដែលជាសញ្ញាច្បាស់ថាមានការឆ្លងកាត់ជិតមកដល់។លោកបន្តថា នៅព្រឹកថ្ងៃទី៨ ខែឧសភា ប្រទេសរុស្ស៊ីបានបិទទន្លេដោយដុតវាលស្រែក្បែរនោះ និងចោលគ្រាប់បែកផ្សែង ប៉ុន្តែមេប ញ្ជាការបានឮសំឡេងម៉ាស៊ីនទូក ហើយក៏ធ្វើការវាយប្រហារដោយកាំភ្លើងធំដែលបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។
បើតាមសារព័ត៌មានដដែល សកម្មភាពនេះបានកើតឡើងនៅពេលដែលឧត្តមសេនីយអ៊ុយក្រែនបាននិយាយថាការវាយលុករបស់រុស្ស៊ីនៅតំបន់ដុនបាស(Donbas) បានជាប់គាំង ដោយកងទ័ពរបស់លោក ពូទីន បានបង្ខំចិត្តបន្តទៅតំបន់ការពារភាគខាងជើងនៃក្រុង Kharkiv ខណៈការវាយប្រហារតបតនឹងរុញច្រានអ្នកឈ្លានពានត្រឡប់មកវិញឆ្លងកាត់ព្រំដែនរបស់ពួកគេ៕SP