សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពកងកម្លាំងពិសេសទៅកាន់ទីក្រុង Kyiv ដើម្បីការពារស្ថានទូតដែលទើបនឹងបើកឡើងវិញ
2 ឆ្នាំ មុន
វ៉ាស៊ីនតោន៖សហរដ្ឋអាមេរិក មន្ត្រីយោធា និងមន្ត្រីការទូតកំពុងថ្លឹងថ្លែងលើផែនការបញ្ជូនកងទ័ពកងកម្លាំងពិសេសទៅកាន់ទីក្រុង Kyiv ដើម្បីការពារស្ថានទូតដែលទើបនឹងបើកឡើងវិញនៅទីនោះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal នៅថ្ងៃទី២៣ខែ ឧសភា ឆ្នាំ២០២២ ។
ការរៀបចំបែបនេះរបស់ រដ្ឋបាល លោក Biden ដើម្បីជៀសវាងគ្រោះថ្នាក់នានា នឹងការភ័យខ្លាចចំពោះសុវត្ថិភាពរបស់ មន្ត្រីការទូតអាមេរិកខ្លួន ។លោក Biden យល់ព្រមនោះ ទាហានអាមេរិកនឹងត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Kyiv ដើម្បីធានាការការពារ និងសន្តិសុខរបស់ស្ថានទូត។ អាមេរិកក៏ត្រូវការពារការវាយប្រហារដែលអាចកើតមានលើមន្ត្រីការទូតអាមេរិក ក៏ដូចជាត្រូវមានកម្លាំងគ្រប់គ្រាន់ដើម្បីជម្លៀសបុគ្គលិក ប្រសិនបើការវាយប្រយុទ្ធគ្នាកើតឡើងនៅទីក្រុង Kyiv ម្តងទៀត៕SP
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង