(មានវីដេអូ)៖ រត់គេចខ្លួនអស់២ខែ ទើបចាប់បានប៉ូលីសដែល រំលោភយុវតីអាយុ១៦ឆ្នាំ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ជនសង្ស័យជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអង្គតាសូម្នាក់ បន្ទាប់ពីធ្វើសកម្មភាពប្រទូស្ដកេរខ្មាស់ ទៅលើយុវតីអាយុ១៦ឆ្នាំម្នាក់ តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានសាច់ញាតិបង្ហោះតាមបណ្តាញសង្គម ទាមទាររកយុត្តិធម៌រួចមក ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ខ្លួនបញ្ជូនទៅតុលាការហើយ។
សមត្ថកិច្ចខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ វីរៈ (ហៅចំរើន) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឋានន្តរស័ក្ដិអនុសេនីយ៍ត្រី ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២៤ ខែកញ្ញា ២០២០។
បើតាមគ្រួសារស្រីរងគ្រោះបានឲ្យដឹងថា ករណីរំលោភនេះបានកើតឡើង កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នៅក្រោមផ្ទះ ក្នុងភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ដោយពេលគ្រានោះឪពុកម្ដាយបានទៅចូលរួមក្នុងពិធីមង្គលការគេ នៅក្នុងភូមិដោយទុកកូនស្រីរងគ្រោះឱ្យនៅផ្ទះម្នាក់ឯង។ ខណៈមានឱកាសស្ងាត់ល្អ លោកអនុសេនីយ៍ត្រី ម៉ៅ វីរៈបានមកសុំក្មេងស្រីរងគ្រោះរួមភេទ។ ប៉ុន្តែនាងប្រកែកមិនព្រមឡើយ បន្ទាប់មកនគរបាលរូបនេះបានស្ទុះមកចាប់អោបក្មេងស្រីពីក្រោយ នៅផ្ទះបាយក្រោមផ្ទះ។
យោងតាមសេចក្តីបំភ្លឺរបស់ស្នងការនគរបាលខេត្តស្វាយរៀង ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាករណីមន្ត្រីនគរបាល ឈ្មោះ ម៉ៅ វីរៈ បំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបានប្រទូស្តកេរខ្មាស់ លើក្មេងស្រីអាយុ១៦ឆ្នាំពិតប្រាកដមែន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។បច្ចុប្បន្នកម្លាំងនគរបាលបានស្រាវជ្រាវរកឃើញ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ហើយ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ