តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីលទ្ធផលនៃកិច្ចប្រជុំឧត្ដមមន្រ្តីអាស៊ី-អឺរ៉ុប(ASEM SOM) តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិតសុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងជាឧត្ដមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ខាងមុខ នៅរាជធានីភ្នំពេញ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ត្រូវបានលើកទៅធ្វើនៅពាក់កណ្ដាលឆ្នាំ២០២១វិញ ដោយសារតែផលវិបាកនៃការរីករាលដាលជំងឺកូវីដ-១៩។
ជាការឆ្លើយតបឧត្ដមមន្រ្តីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបទាំងអស់ក៏បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទចំពោះសំណើរបស់កម្ពុជា ដែលសុំលើកពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ។ជាការកត់សម្គាល់ កិច្ចប្រជុំថ្ងៃទី២ ដល់ទី៣ កក្កដា កន្លងទៅ ក៏បានលើកឡើងពីសេចក្ដីត្រូវការនៃការលើកកម្ពស់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបរួមទៅលើបញ្ហានៃការរីលរាលដាលនៃជំងឺកូវីដ-១៩ ដែលមិនមែនគ្រាន់តែបង្កឲ្យមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាលសាធារណៈនៅទូទាំងពិភពលោកនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យសេដ្ខកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ជាក់ស្ដែងដើម្បីដោះស្រាយបញ្ហានេះ ឧត្ដមមន្រ្តីអាស៊ី-អឺរ៉ុបទាំងអស់បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រដ្ឋមន្រ្តីអាស៊ី-អឺរ៉ុប ស្ដីពីជំងឺកូវីដ-១៩ ដែលត្រូវបានរំពឹងថានឹងអាចដាក់ចេញនៅពាក់កណ្ដាលខែកក្កដាខាងមុខនេះ៕sp
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ