កាន់តែងាយស្រួលហើយ ! បើចង់ធ្វើសៀវភៅស្នាក់នៅ-សៀវភៅគ្រួសារ ពុំចាំបាច់ទៅដល់នគរបាលក្រុង ស្រុក ខណ្ឌទៀតទេ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាស ស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។
យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០២ បានឲ្យដឹងថា ប្រកាសនេះមានគោលដៅកំណត់ អំពី ការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែលលំនៅឋាននៅកម្ពុជា។
ប្រភពដ៏ដែល បញ្ជាក់ថា ការផ្ទេរសមត្ថកិច្ចពី អធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ ទុតិយតាសៀវស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្ដូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គិតយុត្តកំណត់៕
ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ ៖
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ