បាងកក៖ ក្រសួងសុខាភិបាលសាធារណៈបានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថាមានអ្នកអ្នកជំងឺកូវីដ១៩ស្លាប់ ចំនួន ២៦ករណី និងឆ្លងថ្មីចំនួន៣,២២៦ ករណី នៅក្នុងប្រទេសថៃក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 និយាយអំពីករណីថ្មីចំនួន ២.៣៤៤នាក់ បានឆ្លងនៅក្នុងសហគមន៍ និង៨៨២នាក់ឆ្លងនៅក្នុងពន្ធនាគារ។

តាំងពីរលកទី ៣ នៃមេរោគឆ្លងជាសកលកូវីដ១៩ ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឥឡូវនេះបានកើតឡើង ១០៦.៥៧៦ ករណី និងអ្នកជំងឺបានស្លាប់កើនដល់៧៣៨ នាក់។

ឥឡូវនេះប្រទេសថៃបានចុះបញ្ជីចំនួនអ្នកឆ្លងសរុប ១៣៥.៤៣៩ ករណីចាប់តាំងពីខែមករាឆ្នាំ ២០២០ ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ