វ័យ៣៩ឆ្នាំពិតមែន Zlatan Ibrahimovic ត្រូវបានកោះហៅចូលជម្រើសជាតិស៊ុយអែតសាជាថ្មី
3 ឆ្នាំ មុន
ស៊ុយអែត៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិស៊ុយអែតសាជាថ្មី ក្នុងវ័យ៣៩ឆ្នាំ។
កីឡាករក្លិប AC Milan រូបនេះ បានស្វាគមន៍សម្រាប់ការកោះហៅចូលជម្រើសជាតិជាថ្មីនេះ តាំងពីខែវិច្ឆិកា ឆ្នាំមុន ហើយគ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអែត បានធ្វើដំណើរទៅជួបរូបគេផ្ទាល់ដល់ទីក្រុង Milan ប្រទេសអ៊ីតាលីផងដែរ។
យ៉ាងណាមិញ Zlatan Ibrahimovic បានលេងនៅជម្រើសជាតិស៊ុយអែតតាំងពីឆ្នាំ២០០១ ហើយបានចូលនិវត្តន៍ កាលពីឆ្នាំ ២០១៦។ រូបគេរកបាន៦២គ្រាប់ ពីការបង្ហាញខ្លួន ១១៦ដង ដែលមានន័យថា គេជាអ្នកទាត់ចូលច្រើនជាងគេនៅក្នុងក្រុមជម្រើសជាតិស៊ុយអែត។
គួរបញ្ជាក់ផងដែរថា Zlatan Ibrahimovic អាចនឹងបង្ហាញខ្លួនជាថ្មីពេលស៊ុយអែតត្រូវប៉ះហ្សកហ្ស៊ី នៅថ្ងៃទី២៥ ខែមីនា និងប៉ះកូសូវ៉ូ នៅ៣ថ្ងៃបន្ទាប់ ក្នុងវគ្គជម្រុះ FIFA World Cup 2022៕