ប្រទេសម៉ាឡេស៊ីប្រកាសពីការបិទប្រទេសទាំងមូល (lockdown) ដោយហេតុថាកូវីដ១៩ មានការកើនឡើងខ្លាំង
3 ឆ្នាំ មុន
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃច័ន្ទបានដាក់ចេញនូវការបិទខ្ទប់ទូទាំងប្រទេស (lockdown) នៅពេលដែលប្រទេសនេះមានការរីករាលដាលនៃករណីឆ្លងជំងឺកូវីដ១៩ មានអត្រាខ្ពស់។នេះបើយោងតាមប្រភព Reuters
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក នាយករដ្ឋមន្រ្តី Muhyiddin Yassin បាននិយាយថា ប្រទេសម៉ាឡេស៊ីកំពុងប្រឈមមុខនឹងរលកទី ៣ នៃ COVID-១៩ ដែលអាចបង្កឱ្យមានវិបត្តិនៅទូទាំងប្រទេស។
គួរបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ីបានរកឃើញ ការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រទេសនេះបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៣.៨០៧ កាលពីថ្ងៃចន្ទ។
បច្ចុប្បន្ននេះ មានករណីឆ្លងសរុបចំនួន ៤៤៤.៤៨៤ ករណី និងមានអ្នកស្លាប់ចំនួន ១.៧០០នាក់។