ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩បានទៅដើរផ្សារ សារអូរឫស្សី, ផ្សារដើមគ, ផ្សារចាស់, ផ្សារបឹងត្របែកផ្លាហ្សា, ផ្សារនាគមាស, ផ្សារបឹងព្រលិត, ផ្សារទំនប់, ផ្សារដីថ្មី ដើម្បីទិញបន្លែ ផ្លែឈើ ត្រីសាច់ និងសម្ភារផ្សេងៗនោះ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម,មន្ទីរពេទ្យខ្មែរ-សូវៀត,សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន),មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ