បង់ក្លាដែស៖ មានមនុស្សយ៉ាងហោចណាស់ ៣៧នាក់បានស្លាប់ ក្នុងហេតុការណ៍ឆេះសាឡាងដឹកអ្នកដំណើរមួយគ្រឿង នាថ្ងៃទី២៤ ធ្នូ ២០២១។
ហេតុការណ៍នេះបានកើតឡើង នៅចំណុចមួយនៃរដ្ឋធានី ដាក់កា ប្រទេសបង់ក្លាដេស ពោលគឺចំពេលដែលមានអ្នកដំណើរណែនតានតាប់ នៅលើសាឡាងមួយគ្រឿងនេះ។
នគរបាលបាននិយាយថា សាកសពមនុស្ស៣៧នាក់ត្រូវបានរកឃើញ ខណៈដែលអ្នកស្លាប់អាចកើនឡើងទៀត ហើយភាគច្រើននៃអ្នកស្លាប់ ស្លាប់ដោយសារត្រូវភ្លើងឆេះ និងលង់ទឹកពេលលោកចេញពីសាឡាង។
គួរបញ្ជាក់ថា សាឡាងមួយគ្រឿងនេះបានផ្ទុកអ្នកដំណើរប្រមាណ៥០០នាក់ ប៉ុន្តែសាឡាងនេះតម្រូវឲ្យដឹកអ្នកដំណើរ ត្រឹម ៣១០នាក់ទេ៕RT