ហាណូយ៖ ចំនួនមនុស្សឆ្លងជំងឺកូវីដ១៩ នៅប្រទេសវៀតណាមបានកើនឡើងខ្លាំងវិញ ក្រោយថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃដែលពលរដ្ឋបានសម្រុកទៅដើរកម្សាន្តនៅតំបន់ទេសចរណ៍នានា ទោះបីអាជ្ញាធរបានព្រមានពីបញ្ហាជំងឺឆ្លងនេះក៏ដោយ។

ព្រឹកថ្ងៃអាទិត្យ ទី៩ ឧសភានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការឆ្លងសហគមន៍ ១៥នាក់ ក្នុងនោះ មាន៦ករណីក្នុងមន្ទីរពេទ្យនាក្រុងហាណូយ។ សរុបតាំងពីថ្ងៃទី៤ ឧសភាមក ឆ្លងថ្មីៗមានចំនួន២២១នាក់។

ជាការកត់សម្គាល់ កាលពីថ្ងៃទី២៧ មេសា វៀតណាមបានប្រកាសពីការឆ្លងសហគម១ករណីដំបូង ក្រោយស្ងប់ស្ងាត់គ្មានសូម្បី១ករណី រយៈពេល១ខែមក។ ពីថ្ងៃទី២៧ មេសា ដល់ ៣ ឧសភា មានឆ្លងក្នុងសហគម ត្រឹម៣៥ករណី។ ប៉ុន្តែស្រាប់តែម្សិលមិញ មានដល់៨០ករណី។

គួររម្លឹកថា វៀតណាមបានឈប់សម្រាកបុណ្យជាតិ៤ថ្ងៃ ពីចុងខែមេសា ដល់ដើមខែនេះ ជាបុណ្យបង្រួបបង្រួមជាតិនិងទិវាពលកម្នអន្តរជាតិ។ មនុស្សរាប់ម៉ឺននាក់ទៅដើរលេងនៅតាមតំបន់រមនីយដ្ឋាននានាវិញ ក្នុងពេលនោះ ក៏ចាប់ផ្តើមមានឆ្លងសហគមវិញ រហូតដល់ពេលនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ