បរទេស៖ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសរាប់រយលើកលើទឹកដីស៊ីរី ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅទីនោះក្នុងឆ្នាំ 2011 ដោយផ្តោតលើទីតាំងរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងសម្ព័ន្ធមិត្តដែលគាំទ្រដោយអ៊ីរ៉ង់ និងក្រុមយុទ្ធជនហេសបូឡា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី២៨ ធ្នូ ២០២១។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានដកស្រង់ប្រភពយោធាបាននិយាយថា "នៅម៉ោងប្រហែល 03:21 ព្រឹក អ៊ីស្រាអែលបានធ្វើការឈ្លានពានតាមអាកាសជាច្រើនពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ។ ទីភ្នាក់ងារនេះបានបន្ថែមថាការវាយប្រហារនេះបណ្តាលឱ្យ "ខូចខាតសម្ភារៈយ៉ាងសំខាន់" និងនាំឱ្យមានអគ្គីភ័យ។
កាលពីថ្ងៃទី៧ ខែធ្នូ អ៊ីស្រាអែលបានធ្វើការវាយប្រហារលើនាវាដឹកសព្វាវុធរបស់អ៊ីរ៉ង់នៅកំពង់ផែ Latakia ដែលមានទីតាំងនៅតំបន់បេះដូងស៊ីរីភាគខាងលិចរបស់ប្រធានាធិបតី Bashar al-Assad ដោយមិនបង្កឲ្យមានអ្នកស្លាប់និងរបួសនោះទេ។
គួរបញ្ជាក់ថា នេះជាការវាយប្រហារលើកដំបូងលើទីតាំងចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។RT