កាលពីម្សិលមិញថៃរកឃើញកូវីដ ៨០៩ ករណី! ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួនថ្មី ៥៨៦ ករណីបន្ថែមទៀត
3 ឆ្នាំ មុន
ថៃ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកបុស្តិ៍ នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៨៦ ករណីបន្ថែមទៀត ដែលក្នុងនោះមាន ៥៧៣ នាក់ជាករណីឆ្លងក្នុងសហគមន៍ និង ១៣ នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។
លោកស្រី Apisamai Srirangson ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ បានបញ្ជាក់ឱ្យដឹងថា ករណីឆ្លងថ្មីចំនួន ៥២៦ ត្រូវគេរកឃើញថាបានឆ្លងនៅក្នុងសហគមន៍ ដែលពួកគេរស់នៅផ្ទាល់ ខណៈ ៤៧ ករណីផ្សេងទៀត ត្រូវបានតេស្តរកឃើញនៅក្នុងមន្ទីរពេទ្យ។
គួរឱ្យដឹងដែរថា គិតមកទល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២,៦៤៤ ករណី ស្លាប់ ៧៩ ករណី និងជាសះស្បើយចំនួន ១៥,៣៣១ ករណី៕