បាងកក៖ អាជ្ញាធរសុខាភិបាលបានរាយការណ៍អំពីអ្នកជំងឺកូវីដ១៩ស្លាប់ថ្មីចំនួន ៣៤នាក់ កាលពីថ្ងៃសុក្រ និងឆ្លងថ្មី ៣,៧៥៩ករណី ដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់ ៩៥៤ នាក់ និងករណីឆ្លងសរុបកើនដល់ ១៤៤.៩៧៦នាក់ ចាប់តាំងពីការឆ្លងរាលដាលមក។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 បាននិយាយថាអ្នកឆ្លងថ្មីចំនួន ២,៤៦៥ នាក់ស្ថិតក្នុងចំនួនប្រជាជនទូទៅនិង ១,២៩៤នាក់ ឆ្លងនៅក្នុងពន្ធនាគារ។RT