អង់គ្លេស៖ រាជរដ្ឋាភិបាលអង់គ្លេសថានឹងដាក់ប្រទេសថៃទៅក្នុងបញ្ជីក្រហមនៃការធ្វើដំណើរ មានន័យថា ហាមអ្នកដំណើរបរទេសមកពីថៃចូលទៅអង់គ្លេស ដូចបណ្តាប្រទេសផ្សេងៗទៀតដែរ។
ប្រទេសថៃនឹងប្រទេស Montenegro (ម៉ង់តេណេក្រូ) ដែលអង់គ្លេសទើបដាក់ក្នុងបញ្ជីក្រហមនេះ ប៉ុន្តែសម្រាប់ជនជាតិអង់គ្លេសដែលមកពីប្រទេសទាំងនោះ អាចចូលទៅអង់គ្លេសបានត្រូវធ្វើចត្តាឡីស័ក នៅសណ្ឋាគារសិន។
អង់គ្លេសបញ្ជាក់ថា ទាំងថៃនិង Montenegro (ម៉ង់តេណេក្រូ) នឹងត្រូវបញ្ជូលទៅក្នុងបញ្ជីក្រហមនេះ ចាប់ពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣០ សីហា ២០២១តទៅ ដែលវិធានការនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលគេដឹងថា ថៃឆ្លងប្រចាំថ្ងៃយ៉ាងតិចជិត២ម៉ឺននាក់ មួយរយៈចុងក្រោយនេះ៕RT