រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច ចៅក្រម សើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន ជនជាប់ចោទតារាសម្តែងឈ្មោះ អេដ វីន នៅមណ្ឌលអប់រំកែប្រែ ម ១ (ពន្ធនាគារព្រៃស) ហើយ។ ប្រភពព័ត៌មានពីតុលាការក្រុងភ្នំពេញបានឱ្យដឹងថា ចៅក្រមសើបសួរនៃសាសាដំបូងរាជធានីភ្នំពេញ បានសម្រេច ឃុំខ្លួនតារាសម្តែងប្រុសនេះនៅពន្ធនាគារព្រៃស ពាក់ព័ន្ធការប្រព្រឹត្តអំពើហឹង្សាកន្លងមក ។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានឲ្យដឹងថា សំណុំរឿងជនជាប់ចោទតារាសម្តែងឈ្មោះ អេដ វីន តំណាងអយ្យការបើកការស៊ើបសួរចប់សព្វគ្រប់ហើយ កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ការឃុំខ្លួនតារាសម្តែងប្រុសរូបនេះ គឺពាក់ព័ន្ធននឹងរឿងរ៉ាវផ្ទុះហឹង្សារវាងរូបលោក និងគូស្នេហ៍របស់លោក ដែលភាគីខាងស្រីបានបង្ហោះសារនិងរូបភាពជាច្រើនសន្លឹកដែលមានស្នាមជាំសឹងពេញដងខ្លួន និងមុខ និងបានតបង្ហោះសារថ្លែងពីការឈឺចាប់ និងប្រកាសចាត់វិធានការផ្លូវច្បាប់ចំពោះតារាសម្តែងប្រុសរូបនេះ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ