កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។
ជនជាប់ចោទ ឈ្មោះ ហ៊ុន គឹមហេង ភេទ ប្រុស អាយុ ២១ ឆ្នាំមុខរបរមិនពិតប្រាកដពីបទ លួច(ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខហាងពិភពម៉ូតតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៦២«ឆ» ដ.ច.ន ចុះថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ចេញដោយលោក កោ វណ្ឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕SP