ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ បានដឹកនាំកម្លាំងសហការជាមួយផែនការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលគំរាមកំហែងសម្លាប់ម្តាយមីងនឹងខ្វែវ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយរត់គេចខ្លួនទៅនៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំងគោកឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។នេះបើយោងតាមផេកអគ្គស្នងការនគរបាលរាជធានីភ្នំពេញ

ជនសង្ស័យ មានឈ្មោះ អែម បញ្ញា អាយុ២៧ឆ្នាំ រស់នៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅជិតសាលាបៀលប្រាយ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យខាងលើបានលីកាំបិតខ្វែវដើរកាប់គេឯងតាមផ្លូវ និងកាប់ម៉ូតូរួមនឹង បើករថយន្តពលរដ្ឋមួយគ្រឿងគេចទៅទុកចោលនៅស្រុកប្រាសាទបាគង។

ករណីនេះ សមត្ថកិច្ចខេត្តសៀមរាបបានខិតខំស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យអស់រយៈពេលជិតមួយសប្តាហ៍ទើបឃាត់ខ្លួនបាន ហើយមុនពេលឃាត់ខ្លួនជនសង្ស័យបានពលរដ្ឋនៅក្នុងខេត្តសៀមរាបមួយចំនួនមានការព្រួយបារម្ភផងដែរ ។

បើតាមសមត្ថកិច្ចបញ្ជាក់ ជនសង្ស័យខាងលើនេះ បានគេចខ្លួនសម្ងំលាក់ខ្លួននៅលើកំពូលភ្នំត្បែងមានជ័យ ដើម្បីឲ្យលោកស្រោចទឹកលើករាសី ។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំជនសង្ស័យមកកាន់ខេត្តសៀមរាប និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ