ពេលនេះចាប់បានហើយ ប្ដីដែលបានចាក់សម្លាប់ប្រពន្ធរបស់ខ្លួន នៅខណ្ឌកំបូល ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបាននៅក្រុងស្ទឹងសែន
ភ្នំពេញ៖ ជនដៃដល់ដែលជាប្តីចាក់សម្លាប់ប្រពន្ធខ្លួនព្រោះភ្លើងប្រច័ណ្ឌ ខណៈប្រពន្ធកំពុងចងពុំងូតទឹក ទើបនិងចេញពីធ្វើការ ហើយស្លាប់ក្រោយបញ្ចូនទៅសង្គ្រោះនៅឯមន្ទីពេទ្យកាល់ម៉ែត រួចជនដៃដល់ បានគេចខ្លួនបាត់ រហូតដល់ព្រលប់ថ្ងៃទី ២៦ មិថុនា ២០២០នេះ កំលាំងការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងអធិការដ្ឋានដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនបាន។
លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល ក្រោយពីទទួលបានបទបញ្ជាផ្ទាល់ លោកបានដឹកនាំដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ និង កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់នៅចំណុច ភូមិពោតាអ៊ុនសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីលោក កែវ ធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
គួររំលឹកថា៖ កាលពី៧និង២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ចំណុចភូមិដូនរត្ន័ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ មុននិង ធ្វើឲ្យជនសង្ស័យជាប្តី ដាច់ចិត្ត យកកាំបិត បន្ទោះ ចាក់សម្លាប់ប្រពន្ធ នោះគឺកើតចេញពីភ្លើងប្រចណ្ឌ។ ជនរងគ្រោះមានឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ ជនដៃដល់ ចំណែកជនសង្ស័យឈ្មោះ សុខ លីសម្បត្តិ អាយុ២៣ឆ្នាំ។
ជាមួយគ្នានេះ លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់៕RT