នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ច  បានបន្តចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន២០ករណីទៀត។

សមត្ថកិច្ចជំនាញបាន បញ្ជាក់ថា ដោយជនសង្ស័យបានក្លែងជាបុគ្គលិកក្រុមហ៊ុនប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឱ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យ ម្តងមួយៗ ដោយមិនឱ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរសព្ទដែលពួកគេបានត្រៀមទុកឡើយ រួចក៏ឱ្យលេខកូដទៅបក្ខពួកដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់។

ក្នុងនោះ សមត្ថកិច្ច បាធ្វើការឃាត់ខ្លួនជនសង្ស័យ៖ ១-ឈ្មោះ សុខ ចាន់ថា ហៅថា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ចៃ ឆេងលី ហៅចេក ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ 

៣-ឈ្មោះ សៀ វេងស្រៀង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ៤-ឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យលេខ៣៣១ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ 

បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅអយ្យការអមសាលាដំបូងនៃរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវ ច្បាប់ .

ជាមួយ គ្នា នេះ សមត្ថកិច្ច បាន ធ្វើការ អំពាវនាវ និង.សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក បើមានករណីនេះកើតឡើងសូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ