ក្រោយផ្ទុះករណីឆ្លងក្នុងពន្ធនាគារ ថៃប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៤,៨៨៧នាក់ នៅថ្ងៃព្រហស្បតិ៍នេះ
3 ឆ្នាំ មុន
បាងកក៖ ក្រសួងសុខាភិបាលថៃបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤,៨៨៧នាក់ និងអ្នកជំងឺ ៣២នាក់ទៀតស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
អាជ្ញាធរថៃបាននិយាយថា តួលេខឆ្លងយ៉ាងគំហុកខាងលើកើនឡើង ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ហើយពួកគេបានរកឃើញអ្នកទោស ២.៨៣៥ នាក់ក្នុងពន្ធនាគារបានឆ្លង COVID-19 និងឆ្លងក្នុងសហគមន៍ចំនួន ២.០៥២ករណី។
គួរបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 រលកទី៣ នៅទូទាំងប្រទេសថៃកើនដល់ ៩៣,៧៩៤នាក់ ក្នុងស្លាប់សរុបកើនដល់ ៥១៨នាក់៕RT