លោកយាយអាយុ ៨២ឆ្នាំជនជាតិអាមេរិក នឹងក្លាយជាមនុស្សវ័យចំណាស់ជាងគេ ទៅកាន់ទីអវកាសជាមួយមហាសេដ្ឋី JEFF BEZOS
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនទេសចរណ៍អវកាស BLUE ORIGIN កាលពីថ្ងៃព្រហស្បតិ៍ស្ថាបនិកមហាសេដ្ឋី Amazon លោក Jeff Bezos បានអញ្ជើញលោកយាយ WALLY FUNK មានអាយុ៨២ឆ្នាំ នឹងអមដំណើរនៃការហោះហើរ នាពេលដ៏ឆាប់ខាងមុខនេះ នឹងក្លាយជាមនុស្សវ័យចំណាស់ជាងគេ ដែលធ្វើដំណើរទៅកាន់ទីអវកាស ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
លោកយាយជនជាតិអាមេរិករូបនេះនឹងអមដំណើរ នាថ្ងៃទី២០ កក្កដា ខាងមុខនេះដោយមហាសេដ្ឋី JEFF BEZOS ក្នុងឱកាសនៃការហោះហើររបស់យានមានមនុស្សជិះលើកដំបូងនៃយានអវកាសរបស់ក្រុមហ៊ុន BLUE ORIGIN ដោយលោកយាយជាភ្ញៀវកិត្តិយស រួចគាត់ជាអ្នកដំណើរស្ត្រីដំបូងគេជិះក្នុងយានអវកាស NEWSHEPARD ។ ទៅជាមួយលោកយាយមាន ស្ថាបនិក AMAZON ប្អូនប្រុសលោកគឹលោក MARLBEZOS និងមនុស្សម្នាក់ទៀត ដែលមិនទាន់លាតត្រដាងឈ្មោះនៅឡើយ ។
យ៉ាងណាមិញ លោកយាយបាននិយាយនៅក្នុងវីដេអូដែលបានបង្ហោះលើ Instagram ដោយ Bezos ថា“ ខ្ញុំចូលចិត្តធ្វើអ្វីដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើ” ។
លើសពីនេះទៅទៀត លោកយាយ WALLY FUNK ជានារីដំបូងគេដែលបានចូលក្នុងទីភ្នាក់ងារអាកាសចរណ៍អាមេរិក FAA ។ គាត់ជានារីបើកយន្តហោះដែលបំពេញការហោះហើរបានដល់ទៅសរុប១៩.៦០០ម៉ោង ។
គួររម្លឹកថា កាលពីនៅក្មេង WALLY FUNK មានចំណង់ចំណូលចិត្តខាងអាកាសចរណ៍ហើយបានរៀនមេរៀនហោះហើរលើកដំបូង នៅអាយុ ៩ ឆ្នាំ។ ដោយនៅទសវត្សឆ្នាំ៦០ គាត់បានចូលរួមក្នុងកម្មវិធីឯកជនហៅកម្មវិធី MERCURY 13 ជាក្រុមមាននារី១៣រូប ដែលបានហ្វឹកហ្វឺនដូចគ្នានឹងអវកាសយានិកបុរសដែរ ៕RT