សិង្ហបុរី៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានមកដល់ប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃអាទិត្យទី ២២ ខែសីហាដោយចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន CNA៕

លោកស្រីត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី Vivian Balakrishnan ។ ពិធីទទួលនោះរួមមានឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅ Ashok Mirpuri និងលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសលោក Chee Wee Kiong។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅរសៀលថ្ងៃអាទិត្យលោកស្រីបាននិយាយថា «៥៥ ឆ្នាំកន្លងមកនៃភាពជាដៃគូរវាងអាមេរិកនិងសិង្ហបុរីគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»

តាមរយៈកិច្ចព្រមព្រៀងការពារនិងសន្តិសុខកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងរបស់យើងនៅអាស៊ីនិងទំនាក់ទំនងស៊ីជម្រៅរវាងប្រជាជនយើងទំនាក់ទំនងយូរអង្វែងនាំមកនូវកម្លាំងនិងស្ថិរភាពដល់សហរដ្ឋអាមេរិកសិង្ហបុរីនិងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។

គួរបញ្ជាក់ថានេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី Harris ទៅកាន់ទ្វីបអាស៊ីដែលជាដំណើររួមទាំងទៅប្រទេសវៀតណាមផងដែរ។ សេតវិមានបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់អាស៊ីអាគ្នេយ៍បង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ហើយថាវាគឺជាផ្នែកមួយនៃឥណ្ឌូ-ប៉ាស៊ីហ្វិក។

លើសពីនេះទៅទៀត ដំណើរទៅកាន់ប្រទេសសិង្ហបុរីធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី លី សៀនឡុង គឺបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡូដ អូស្ទីន នៅអាស៊ីអាគ្នេយ៍រួមមានប្រទេស សិង្ហបុរី វៀតណាម និងហ្វីលីពីន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ