ប៉េរូ៖ អ្នកគាំទ្រក្រុមសង្គមនិយមលោក Pedro Castillo និងអ្នកអភិរក្សនិយមលោកស្រី Keiko Fujimori បានធ្វើដំណើរតាមដងផ្លូវដោយមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសប៉េរូកាលពីថ្ងៃសៅរ៍ដោយសារតែភាពតានតឹងបានកើនឡើងក្នុងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៦ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២១។

លោក Castillo ដែលទទួលបាន៥០,១២៥ ភាគរយនៃសំឡេងឆ្នោតជាមួយនឹងសន្លឹកឆ្នោតខុសគ្នា ៤៤.០៥៨ សន្លឹក ហើយបានប្រកាសខ្លួនថាជាអ្នកឈ្នះ។ ដោយឡែក លោកស្រី Fujimori ទទួលបាន ៤៩,៨៧៥ ភាគរយនៃសម្លេងឆ្នោតហើយបានធ្វើការអះអាងអំពីការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ របស់គណបក្សលោក Pedro Castillo ។

នៅរដ្ឋធានីលីម៉ារបស់ប្រទេសប៉េរូក្រុមអ្នកគាំទ្រ Castillo បានប្រមូលផ្តុំគ្នានៅទីលាន ដោយបានប្រកាសជាផ្លូវការថាលោក Castillo ជាប្រធានាធិបតីជាប់ឆ្នោត។ ចំណែក ក្រុមអ្នកគាំទ្ររបស់លោកស្រី Fujimori ក៏បានធ្វើបាតុកម្មនៅក្នុងទីក្រុងផ្សេងៗដើម្បីទាមទារឱ្យលុបចោលការបោះឆ្នោត។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិយាយថាខ្លួនកំពុងពិនិត្យឡើងវិញនូវការបោះឆ្នោតហើយមិនទាន់ប្រកាសអ្នកឈ្នះនៅឡើយទេ។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ