មីយ៉ាន់ម៉ា៖ អ្នកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ប៉ូលីសមីយ៉ាន់ម៉ាបានបាញ់សម្លាប់បាតុករម្នាក់កាលពីថ្ងៃអាទិត្យ និងមនុស្សជាច្រើននាក់ទៀតរងរបួស ខណៈពួកគេបានបង្ក្រាបក្នុងគោលបំណងបញ្ចប់បាតុកម្មជាច្រើនសប្តាហ៍ប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ។

ប៉ូលីសបានបើកការបាញ់ប្រហារនៅក្នុងទីប្រជុំជន Dawei ដោយបានសម្លាប់មនុស្សម្នាក់ និងរងរបួសជាច្រើននាក់។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Dawei Watch ក៏បាននិយាយដូចគ្នាផងដែរថា មនុស្សម្នាក់ត្រូវបានសម្លាប់ និងច្រើនជាងដប់នាក់ទៀតរងរបួស។

យ៉ាងណាម៉ិញ មិនទាន់ច្បាស់ទេថាតើពួកគេរងរបួសយ៉ាងណា ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយផ្សាយផ្ទាល់ពីការបាញ់ប្រហារ។ ក្រុមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបាននិយាយថា ប្រជាជនត្រូវបានគេបាញ់សម្លាប់ ប៉ុន្តែមិនបានបញ្ជាក់សេចក្តីលម្អិតទេ។ សាក្សីបានបន្ថែមថា ប៉ូលីសក៏បានគប់គ្រាប់បែកដៃ ប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់ផ្សែងទៅលើអាកាស។

គួរបញ្ជាក់ថា ទោះបីជាយ៉ាងណា យ៉ាងហោចណាស់មានអ្នកតវ៉ាយ៉ាងតិច ៣ នាក់បានស្លាប់ក្នុងពេលវឹកវរនេះ។ ខាងកងទ័ពឯនោះវិញក៏បាននិយាយថា ប៉ូលីសម្នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលនេះដូចគ្នាផងដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ